ក្រសួងរ៉ែ និងថាមពល សហការជាមួយរដ្ឋបាលខេត្តកំពង់ធំចុះកំណត់តំបន់សក្តានុពលធនធានរ៉ែ ថ្មសំណង់ សម្រាប់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់ រយៈពេលមធ្យម នៅស្រុកបារាយណ៍ និងស្រុកសន្ទុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ លោក ហ៊ីង ទន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ដឹកនាំក្រុមការងារ និងចូលរួមសហការដោយក្រុមការងារចម្រុះខេត្ត ដឹកនាំដោយឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ លោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំបានអញ្ជើញចុះកំណត់តំបន់សក្តានុពលធនធានរ៉ែ ថ្មសំណង់ សម្រាប់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់ រយៈពេលមធ្យម របស់ក្រសួងរ៉ែ និងថាមពល នៅស្រុកបារាយណ៍ និងស្រុកសន្ទុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការចុះកំណត់តំបន់សក្តានុពលធនធានរ៉ែថ្មសំណង់ និងការពិនិត្យវាយតម្លៃហានិភ័យ ការដ្ឋានអាជីវកម្មថ្មសំណង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មាន៤ទីតាំងគឺ÷ ១.នៅការដ្ឋានថ្មសំណង់ ស្រ៊ុន់ ហេងងន់ ស្ថិតនៅឃុំគគីរធំ ស្រុកបារាយណ៍។ ២ នៅការដ្ឋានថ្មសំណង់ កូវ គឹមលាង ស្ថិតនៅឃុំក្រវ៉ា និងឃុំបាក់ស្នា ស្រុកបារាយណ៍។ ៣ .នៅភូមិស្រឡៅទោង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។ ៤ .នៅការដ្ឋានថ្មសំណង់ ប៊ូ ពន្លឺ ស្ថិតនៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ហ៊ីង ទន់ បានលើកឡើងថា ដើម្បីកំណត់តំបន់សក្តានុពល ធនធានរ៉ែថ្មសំណង់ សម្រាប់ការគ្រប់គ្រងអាជីវកម្មរ៉ែថ្មសំណង់រយៈពេលមធ្យម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យប្រកបទៅដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ប្រសិទ្ធិផល និងងាយស្រួលក្នុងការបន្តអនុញ្ញាតឱ្យធ្វើអាជីវកម្មបន្ត ស្នើសុំយោបល់ពីមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សូមពិនិត្យ វាយតម្លៃផលប៉ះពាល់ ដែលពាក់ព័ន្ធដូចជាប្រាសាទបុរាណ ទួលវិហារ វត្តអារាម តំបន់ទេសចរណ៍ ឬតំបន់អភិរក្សផ្សេងៗដែលមាន សូមកត់សម្គាល់ដើម្បីប្រជុំកំណត់និងវាយតម្លៃពីផលប៉ះ។

លោក ហ៊ីង ទន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានជំរុញដល់ម្ចាស់ការដ្ឋានទាំងអស់ និងអាជ្ញាធរមូលដ្ឋានចូលរួមអនុវត្តនៅក្នុងការដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងគោរពទៅតាមគោលការណ៍ក្រសួងដែលបានដាក់ឱ្យអនុវត្តឱ្យបានត្រឹមត្រូវ ចៀសវាងមានបញ្ហាអ្វីមួយកើតឡើងដោយយថាហេតុ។ ប្រសិនបើនៅក្នុងការដ្ឋាននោះមានបញ្ហាអ្វីមួយ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដោះស្រាយឱ្យបានទាន់ពេលវេលា។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun