លោកឧត្តមសេនីយ៍ទោ ហេង សុផល ធ្វើបាឋកថា ក្រោមប្រធានបទ ការចាត់តាំង នៃគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដល់សិស្សនគរបាល ភូមិភាគ ៤  

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ រសៀលថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញធ្វើបាឋកថា  ចែករំលែក បទពិសោធន៍ ជូនសិស្សនាយនគរបាល និងសិស្សនាយរងនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី ២០ លើកទី ១ នៅសាលានគរបាលជាតិភូមិភាគ ៤ នៅខេត្តសៀមរាប  ដែលមានសិស្សចូលរួមចំនួន ១៦៨ នាក់ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានថ្លែងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃនេះលោក ពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានធ្វើបាឋកថា លើកឡើងអំពីបទពិសោធន៍ ការងារល្អៗ ដែលបានមកពីការអនុវត្ត តួនាទី ភារកិច្ច ក្នុងអាជីពជាកងកម្លាំងនគរបាលជាតិ នាពេលកន្លងមក ផ្ដល់ជូនប្អូនៗ នាឱកាសនេះ ក្នុងគោលបំណងចែករំលែកចំណេះដឹង ពង្រឹងសមត្ថភាព បន្ថែម បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ហើយប្អូនៗវិលត្រឡប់ទៅបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សាម៉ីខ្លួនវិញ ដើម្បីជាត្រីវិស័យបង្ហាញផ្លូវ ឈានទៅសម្រេចបានជោគជ័យ ស្របតាមការរំពឹងរបស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។

 ក្នុងពិធីនោះ លោកស្នងការ បានធ្វើបាឋកថា លើប្រធានបទ ការចាត់តាំង នៃគោលន
យោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ដោយលើកឡើង នូវលក្ខណៈសម្បត្តិ ៧យ៉ាង  រួមមាន÷

១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ។

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។

៤-គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង។

៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ។

៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះ
មហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព ។
  
លោកស្នងការបាន ផ្ដាំផ្ញើ ដល់ប្អូនៗ ដើម្បីទទួលបានជោគជ័យ នាថ្ងៃអនាគត ត្រូវគោរពបទវិន័យ របស់កងកម្លាំងនគរបាលជាតិ ពង្រឹងរបៀបរបបការងារជំនាញ  តាមរយៈអនុវត្តជាក់ស្តែង សិក្សារៀនសូត្របន្ថែម ភាសារបរទេស ស្រាវជ្រាវការងារបណ្ដាញសង្គមពត៌មានវិទ្យា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង កសាង
ជំរុំជំរកក្នុងអង្គភាព កិច្ចសហការល្អ រវាងកងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋជុំវិញខេត្ត ។

ចុងក្រោយ លោកស្នងការ បានឧបត្ថម្ភថវិកា ជូនសិស្សនគរបាលចំនួន ៣.៦១០.០០០រៀល និងសាលានគរបាលភូមិភាគ៤ ចំនួន ២.០០០.០០០រៀល សរុបថវិកា ៥.៦១០.០០០រៀល៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun