ប្រធានគណៈបញ្ជាការឯកភាពស្រុកតាំងគោក ប្រជុំដាក់ផែនការធានាសុវត្ថិភាព សន្តិសុខ ជាពិសេសទប់ស្កាត់ឱ្យខានតែបានមិនឱ្យមានឧក្រិដ្ឋជន Online Scams

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការឯកភាពរដ្ឋបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំប្រជុំប្រចាំខែមេសា និងដាក់ចេញផែនការថ្មីៗបន្តបន្ទាប់ទៀត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតាំងគោក សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានស្រុក ជាពិសេសទប់ស្កាត់ឱ្យខានតែបានមិនឱ្យមានដាច់ខាតឧក្រិដ្ឋជន Online Scams។

លើកឡើងនាឱកាសនោះលោក ហាក់ ម៉ុងហួត បានបញ្ជាក់ឱ្យដឹងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនត្រឹមតែជាអន្ទាក់ឆក់ប្លន់យកទ្រព្យសម្បត្តិដែលជាញើសឈាមរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាកំពុងបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរ និងមុខមាត់ដ៏ស្រស់ត្រកាលរបស់ប្រទេសជាតិ។ Online Scams គឺជាការក្លែងបន្លំតាមសេវា Internet ដែលប្រើប្រាស់ល្បិចបោកបញ្ឆោត បន្លំលួចយកប្រាក់ លួចយកព័ត៌មានផ្ទាល់ខ្លួន ឬធនធានសំខាន់ផ្សេងៗ របស់យើងទាំងឡាយ។

ទោះបីជាស្រុកតាំងគោកមិនធ្លាប់មានសោះនូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ, លោក ហាក់ ម៉ុងហួត ក៏បានដាក់ចេញវិធានការសំខាន់ៗ និងបានណែនាំអាជ្ញាធរ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ក្នុងភូមិសាស្ត្រស្រុកតាំងគោក មេត្តាចូលរួមសហការយ៉ាងមុតមាំជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ និងបោសសម្អាតឧក្រិដ្ឋកម្មកុំឱ្យមាននៅក្នុងស្រុកតាំងគោកនោះឡើយ។

សូមជម្រាបថា ការបោកប្រាស់តាមប្រព័ន្ធ Online Scams បាននិងកំពុងរីករាលដាលយ៉ាងខ្លាំង និងបានគំរាមកំហែងដល់បណ្តាប្រទេសនានាលើសកលលោក, មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ។ Scam Online គឺជាការក្លែងបន្លំតាមសេវា Internet ដែលប្រើប្រាស់ល្បិចបោកបញ្ឆោត បន្លំលួចយកប្រាក់ លួចយកព័ត៌មានផ្ទាល់ខ្លួន ឬធនធានសំខាន់ផ្សេងៗ របស់យើងទាំងឡាយ។ សរុបមកបញ្ហា Online Scam អាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសមួយ ទាំងលើវិស័យសេដ្ឋកិច្ច សង្គម និងកេរ្តិ៍ឈ្មោះអន្តរជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់ និងសកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នា ហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះយុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែនេះគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។ រាជរដ្ឋាភិបាល មានឆន្ទៈប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun