អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  ជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារមានជីវភាពខ្វះខាតតាមសហគមន៍ និងងាយរងគ្រោះដោយធម្មជាតិ ចំនួន ២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតា លោកយាយ ពុកម៉ែបងប្អូននៅទីនេះ ព្រមទាំងចាត់តំណាងនាំយកអំណោយមកចែកជូនពុកម៉ែបងប្អូនជួយសម្រួលការលំបាកបានមួយកម្រិត ដោយក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម  ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងភួយ១ ផងដែរ។

ទន្ទឹមនឹងនោះឯកឧត្តម នួន ផារ័ត្ន បានផ្តាំផ្ញើរដល់ពុកម៉ែបងប្អូន សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអាយុវែង សម្រាកឱ្យបានគ្រប់គ្រាន់ ជាពិសេសធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ព្រមទាំងមានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ  សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីវជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ខិតខំបង្កបង្កើនផលទៅតាមមុខរបរជំនាញរៀងៗខ្លួន ជាពិសេសត្រូវចិញ្ចឹមសត្វ និងដំាដំណាំងរួមផ្សំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ ជាងនេះទៅទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអប់រំកូនចៅត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun