សត្វជ្រូក១៦០ក្បាល គ្មានលិខិតអនុញ្ញាត ដឹកចេញពី ច្រកកំពង់ស្រឡៅ ព្រំដែនកម្ពុជា-ឡាវ តែមកឃាត់បាននៅស្រុករវៀង ខេត្តព្រះវិហារទៅវិញ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(ខេត្តព្រះវិហារ)៖ បច្ចុប្បន្នលំហូរចូលនិងចេញ នូវទំនិញគេចពន្ធ តាមច្រកព្រំដែន កម្ពុជា-ឡាវ នៅដូចភ្លៀងរលឹម ផងដែរ ដែលធ្វើឲ្យបាត់ចំណូលថវិការជាតិ ដូចករណីសត្វជ្រូកនេះជាដើម។

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងកម្លាំងអធិការដ្ឋានស្រុករវៀង បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

ឃាត់បានរថយន្ត ១គ្រឿង ម៉ាក HYUNDIA ដឹកជ្រូករស់ចំនួន ១៦០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់កម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត។

ក្រោយពីមន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។

ក្រោយពីត្រួតពិនិត្យរួច មន្ត្រីជំនាញបាននាំយកវត្ថុតាងខាងលើយកមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ពលរដ្ឋរស់នៅតំបន់កំពង់ស្រឡៅ បានបញ្ជាក់ថា រាល់ថ្ងៃ ការនាំចេញទំនេញចូលទៅឡាវ និងចេញពីឡាវ មិនមានគ្នាច្រើនទេ បើបើកការស៊ើបអង្កេត មិនយូរទេគឺក្រសោបបានទាំងអស់ហើយ។
ពួកគាត់បន្តថា៖ ទំនិញខ្លះរាងយ៉ាប់តាមដានបន្តិច តែទំនិញខ្លះគឺដឹកឪ្យមើលឃើញតែម្ដង ដូចជា អង្ករ ប្រេង បារី ។ល។ បើរបស់នាំចូលមកកម្ពុជា មាន ជ្រូក បន្លែ សាច់ ភេទសជ្ជៈ នំ។ល។ ដោយពួកគាត់សង្ស័យគ្មានច្បាប់អនុញាតិ

ពលរដ្ឋខ្លះទៀត សូមឪ្យមន្ទីរអធិការកិច្ច និងតំណាងអយ្យការបើកការស្រាវជ្រាវជាសំងាត់លើក្រុមមន្រ្តី និងសមត្ថកិច្ច ដែលប្រចាំការនៅច្រកកំពង់ស្រឡៅ រួមនិងក្រុមឈ្មួញឪ្យបានឆាប់រហ័ស បើនៅតែបណ្ដែតបណ្ដោយខាតទាំងថវិការជាតិ និងសុខភាពថែមទៀតផង៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun