អភិបាលស្រុកស្ទោង នាំយកថវិកាដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន និងអំណោយឯកឧត្តម ថោ ជេដ្ឋា ចូលរួមរំលែកទុក្ខ ប្រគល់ជូនគ្រួសារអតីតយុវជន និងវីរៈកងទ័ពជួរមុខនៅបួនទីតាំងផ្សេងគ្នា

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បាននាំយកថវិកាដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងអំណោយរបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ទៅសំណេះសំណាលសួរសុខទុក្ខចូលរួមរំលែកទុក្ខ ប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន វីរៈកងទ័ពជួរមុខ ដែលបាននិងកំពុងសម្រាប់ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យស្ទោង។

ក្នុងឱកាសនេះដែរ លោកបានពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន និងឯកឧត្តម ថោ ជេដ្ឋា ដែលសម្ដេចនិងឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ នឹករលឹកដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទោង ជាពិសេសក្រុមគ្រួសារអតីតយុទ្ធជន និងបងប្អូនវីរៈកងទ័ពដ៏អង់អាចក្លាហាននៃយើង ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និង និងសុខសន្តិភាពសម្រាប់ពុកម៉ែបងប្អូនជួរក្រោយ ដែលបានយកទ្រូងការពារ បូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង។

ជាមួយគ្នានេះលោក សាយ គឹមឡម បានកោតសរសើរខ្ពស់ដល់ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកស្ទោង ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺជូនពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសក្រុមគ្រួសារ និងវីរៈកងទ័ពដែលបានកំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ យ៉ាងល្អប្រសើរកន្លងមកនិងត្រូវខិតខំបន្តកិច្ចការនេះឱ្យបានល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា លោក សាយ គឹមឡម បាននាំយកថវិកាដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងអំណោយរបស់ឯកឧត្តម ថោ ជេដ្ឋា ទៅចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពលោក អ៉ីម សុខម៉េង នៅឃុំកំពង់ចិនត្បូង ក្រុមគ្រួសារសពលោក ប៉ែន សំអ៊ត នៅឃុំសំព្រោជ ដែលក្នុងមួយគ្រួសារៗទទួលបាននូវថវិកាចំនួន៤លានរៀល និងវីរៈកងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង ម្នាក់ដែលទទួលបាននូវថវិកា២០ម៉ឺនរៀល និងនៅភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុង១នាក់ទទួលបានថវិកា ២០ម៉ឺនរៀលរបស់ឯកឧត្តម ថោ ជេដ្ឋា និងរដ្ឋបាលឃុំពពាយចំនួន២០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ពិសេសបានចែកជូនដល់លោកតា លោកយាយ និងកុមារនៅក្នុងឃុំទ្រានូវសំលៀកបំពាក់ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនធំទៀត។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun