(កំពង់ធំ)÷ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំសហគមន៍នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ បានចូលរួមជាមួយកម្លាំងបញ្ជារស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងរៀល ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
ជាមួយគ្នានេះផងដែរលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តីចូលរួមជាមួយលោកវីរៈសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រែកកងម៉ី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកអនុសេនីយ៍ឯក ហែម ថន នាយទាហានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) បានចុះទប់ស្កាត់និងបង្ក្រាបទល្មើសនេសាទនៅចំណុចក្រឡុកបាយក្អែក ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាក់ស្ដែងកម្លាំងជំនាញចម្រុះចុះបង្ក្រាបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបានចំនួន១ករណីវត្ថុតាងទាំងអស់បានដកហូត និងបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ សាច់ជនមុខកាត់(៤ម៉ែត្រx៧ម៉ែត្រ)ចំនួន៥គ្រឿង ដងជន(ប្រវែង៧ម៉ែត្រ)ចំនួន៥គូរ(ជនសង្ស័យគេចខ្លួនបាត់)។សម្រាស់កំប្លោកទំហំ២០ម៉ែត្រ×១៥ម៉ែត្រ×៨ដុំ ស្មើ២៤០០ម៉ែត្រការ៉េ ខ្សែចង៦០០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន១របាំងប្រវែង១៥០ម៉ែត្រ ទ្បុកចំនួន២គ្រឿង លប/លូចំនួន២មាត់ បង្គោលចំនួន១០០ដើម និងបានមធ្យោបាយកាណូតចំនួន៧គ្រឿង ប្រើប្រាស់ប្រេងចំនួន៩០លីត្រ។















![]()
