ឯកឧត្តម ហែម វណ្ណឌី អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត អភិបាលស្រុក បងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិកា អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រាសី បានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តកំពង់ធំមានប្រតិបត្តិករអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដែលបានទទួលប្រកាស អនុញ្ញាតសរុបចំនួន២៧មូលដ្ឋាន។ ក្នុងនោះប្រតិបត្តិករដែលកំពុងដំណើរការផ្គត់ផ្គង់មានចំនួន១៩មូលដ្ឋាន (រួមមាន រដ្ឋាករទឹកសាធារណៈ០២មូលដ្ឋាន និងប្រតិបត្តិករឯកជន១៧មូលដ្ឋាន) ប្រតិបត្តិករកំពុងសាងសង់មាន ០៤មូលដ្ឋាន និងកំពុងរៀបចំសាងសង់០៤មូលដ្ឋាន ផ្សេងទៀត។ ជារួមវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតបានគ្របដណ្តប់លើតំបន់សេវាកម្មចំនួន៦៨ឃុំ/សង្កាត់ (ស្មើនឹង ៨៣.៩៥% នៃឃុំសរុបទូទាំងខេត្ត)។ មកទល់ពេលនេះ យើងបានដាក់បំពង់មេ និងបំពង់មេរងសរុបប្រវែង១.២១០គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យប្រជាជនប្រមាណ២៨៨.៩០០នាក់ (ស្មើនឹង៣៤.២២% នៃប្រជាជនសរុប៨៤៤ ០៤៤នាក់) ទទួលបានទឹកស្អាតប្រើប្រាស់ តាមរយៈនាឡិកាស្ទង់ទឹកចំនួន៤១.២៧៣គ្រឿង។

ឯកឧត្តម ងួន រាសី អភិបាលរងខេត្តខេត្តកំពង់ធំ បានមានប្រសាសន៍បន្ថែមទៀតថា សមិទ្ធផលដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវការអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ៖ “មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា”។ ក្នុងនោះអាទិភាព “ទឹក” គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ទ្រទ្រង់ជីវិត និងការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រដល់គម្រោងនេះរហូតលេចចេញជារូបរាងនៅថ្ងៃនេះ។ ការគាំទ្ររបស់មិត្តអូស្ត្រាលី មិនត្រឹមតែជួយផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយលើកកម្ពស់សុខភាព កាត់បន្ថយភាពក្រីក្រ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានក្នុងស្រុក តាំងគោករបស់យើងឱ្យកាន់តែប្រសើរឡើង។ ដើម្បីឱ្យមានស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រដំណើរការប្រកបដោយរលូន និងមាននិរន្តរភាព សូមអាជ្ញាធរមូលដ្ឋានស្រុក/ឃុំ/ភូមិ បន្តសហការ និងសម្របសម្រួលឱ្យបានល្អ ជាមួយប្រតិបត្តិករក្នុងការការពារបណ្តាញបំពង់ទឹក និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ ដឹងពីតម្លៃនៃទឹកស្អាត។ ដោយឡែកប្រតិបត្តិករ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “គុណភាព សុវត្ថិភាព និរន្តរភាព តម្លៃសមរម្យ និងត្រូវមានក្រុមបច្ចេកទេសប្រចាំការដើម្បីដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់មេត្តាចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ការពារប្រភពទឹក និងចូលរួមបង់ថ្លៃសេវាឱ្យបានទៀងទាត់ ដើម្បីឱ្យប្រតិបត្តិករមានសមត្ថភាព និងលទ្ធភាពពង្រីកបណ្តាញទៅកាន់តំបន់ ដែលមិនទាន់មានទឹកប្រើប្រាស់ផ្សេងទៀត។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun