(កំពង់ធំ)÷ ព្រឹកថ្ងៃទី ៨ ខែ មករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខព្រមទាំងនាំយកអំណោយឧបត្ថម្ភ ជូនជនចាស់ជរា និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតនៅវត្ត ទេពនិម្មិត សង្កាត់ កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្នអភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ព្រមទាំងគិតគូរអំពីសុខទុក្ខ សុខភាព ការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ របស់បងប្អូន ។
លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានមានមតិសំណេះសំណាលដោយថ្លែងលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទទួលបានសន្តិភាព យ៉ាងពេញលេញ ព្រមទាំងមានការរីកចម្រើន ការអភិវឌ្ឍគ្រប់វិស័យ ទូទាំងប្រទេស ។ ដោយឡែកខេត្តកំពង់ធំ នាពេលបច្ចុប្បន្ន ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម នួន ផារ័ត្ន
អភិបាលខេត្ត លោកបានគិតគូរអំពី សុខសុវត្ថិភាព សុខុមាលភាព ជីវភាពរបស់ប្រជាពលរដ្ឋ និងសាងសង់សំណង់ អគារ ហេវថារចនាសម្ព័ន្ធសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ គួរជាទីមោទនៈ បំផុត ។
លោកស្នងការរង បានថ្លែងលើកឡើង អំពីសភាពការណ៍ ថ្មីៗ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ លើបញ្ហាជម្លោះព្រំដែន ដែលបង្ករដោយកងទ័ពសៀម ធ្វើការឈ្លានពានមកលើបូរណភាព ទឹកដី របស់ប្រទេសកម្ពុជា យើង ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ជាច្រើនឥតគណនា ប្រជាពលរដ្ឋ ភៀសខ្លួន ចាកចេញពីលំនៅដ្ឋានផ្ទះសម្បែង ស្រែចំការ ស្វែងរកទីកន្លែងមានសុវត្ថិភាព ស្នាក់នៅបណ្ដោះអាសន្ន តាមបណ្តាខេត្តនានា ដើម្បីគេចចេញពីភ្លើងសង្រ្គាម ។
លោកស្នងការរង បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់ លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហា
ជម្លោះព្រំដែន រវាងកម្ពុជា-ថៃ បន្តចូលរួមអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតរាល់ពត៌មានមិនពិត ដែលបង្កើតដោយក្រុមអគតិប្រឆាំងមួយក្ដាប់តូច ដែលមានចេតនាបង្ករចលាចលបំផ្លាញ់សេចក្តីសុខរមនា របស់សង្គមជាតិ និងប្រជាពលរដ្ឋ ។
លោកស្នងការរង បានប្រគល់អំណោយ ក្នុង ០១ គ្រួសារទទួលបាន÷.អង្ករ ២៥ គីឡូក្រាម,.មីខ្លាឃ្មុំ ០១ កេស,.ទឹកបរិសុទ្ធ ០១ កេស,.ឃីតចំនួន ០១ កញ្ចប់ និងថវិកា ៥០,០០០រៀល ព្រមទាំងប្រគល់ថវិកាចំនួន ៤០០,០០០រៀល ជូនលោកចៅសង្កាត់-មេភូមិ-កម្លាំងប្រជាការពារ ដែលជាការឧបត្ថម្ភ របស់លោកឧត្តម
សេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ។
លោក ទេព សោភ័ណ្ឌ អភិបាលរងក្រុង តំណាងឱ្យប្រជាពលរដ្ឋ ទាំង ៥០ គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ព្រមទាំងសប្បុរសជន ដែលបានឧបត្ថម្ភ សម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ នាឱកាសនេះ គឺដើម្បីជួយសម្រាលបន្ទុក ចំណាយរបស់បងប្អូនជាប្រចាំថ្ងៃ ជាពិសេសជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាលមួយកម្រិតទៀត ។
លោកអភិបាលរងក្រុង បានប្រសិទ្ធពរជ័យ ជូនចំពោះថ្នាក់ដឹកនាំ កងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមសមប្រកបជួបប្រទះ តែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូន ៕





























![]()
