ឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារឧបត្ថម្ភជូនដល់វីរៈកងទ័ព និងជនភៀសសឹក២០គ្រួសារ ដែលមកស្នាក់នៅក្នុងឃុំស្រើង 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារឧបត្ថម្ភជូនដល់វីរៈកងទ័ព និងជនភៀសសឹកដែលមកស្នាក់នៅក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងពិធីនោះឧត្តមសេនីយ៍ត្រី មាស យ៉ត បានថ្លែងថាបងប្អូនជនភៀសសឹកដែលស្នាក់នៅក្នុងខេត្តកំពង់ធំ សូមកុំបារម្ភ និងការគំរាមកំហែងឱ្យសោះ ពីព្រោះដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះបងប្អូនជនភៀសសឹក ដែលភៀសខ្លួនចាកចេញពីផ្ទះ ស្វែងរកទីកន្លែងមានសុវត្ថិភាពស្នាក់នៅបណ្ដោះអាសន្នតាមបណ្ដាខេត្តនានាដើម្បីគេចចេញពីភ្លើងសង្គ្រាមដែលបង្កដោយការឈ្លានពានរបស់ចោសៀម។

សូមបញ្ជាក់ផងដែរថាក្នុងពិធីនោះ ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឧបត្ថម្ភស្បៀងសម្ភារៈគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារយោធិន និងបងប្អូនភៀសសឹកចំនួន២០គ្រួសាររួមមាន÷ វីរៈកងទ័ពដែលត្រូវរបួស និងផ្សែងពុលចំនួន ០៣នាក់ ក្នុង១នាក់ទទួលបាននូវ÷ អង្ករ២០គីឡូក្រាមទឹកត្រី១យួរ ទឹកសុីអុីវ១យួរ  ពងទា១សាង ទឹកសុទ្ធ១កេស មីជាតិ១កេស និងថវិកា៤០០.០០០រៀលសរុប១,២០០.០០០រៀល។  គ្រួសារជនភៀសសឹក ១៧គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ  ពងទា១សាង មីជាតិ១កេស ទឹកសុទ្ធ១កេស ថវិកា ៥០.០០០រៀល នឹងថវិកាបន្ថែមលើកទឹកចិត្តគ្រួសារកងទ័ព១គ្រួសារចំនួន ៨០,០០០រៀល សរុបថវិកា ៩៣០,០០០រៀល ។ សរុបថវិកា២,១៣០,០០០រៀល ។ ព្រមទាំងប្រគល់សម្ភាររួមមាន÷ អង្ករ១២០គីឡូក្រាម ទឹកត្រី៦យួរ ទឹកស៊ីអ៊ីវ ៦យួរ មីជាតិ ៦កេស ពងទា៦សាង ទឹកសុទ្ធ៦កេស ថវិកា៦៥០,០០០រៀល ទុកសម្រាប់ជូនដល់ជនភៀសសឹកជំលៀសបន្តទៀត។ សរុបថវិកាទាំងអស់២,៧៨០,០០០រៀល។ 

       

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun