(កំពង់ឆ្នាំង)÷ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលឃុំក្រាំងល្វា បានរៀបចំកិច្ចប្រជុំវាយតម្លៃ ១០០% គម្រោងសាង សង់ផ្លូវបេតុងអាម៉េ ជាគម្រោងមូលនិធិឃុំក្រាំងល្វា ក្នុងឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ស្ថិតនៅភូមិក្រាំងល្វា ក្នុងឃុំក្រាំងល្វា។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋ បាលសាលាស្រុក លោក ហង្ស រតនា តំណាង លោក ហង្ស ពិសី នាយកទីចាត់ការ ផែនការវិនិយោគខេត្តកំពង់ឆ្នាំង និងលោក សៅ ហម ជំទប់២ តំណាងលោក ឃ្លាំង រ៉ី មេឃុំក្រាំង ល្វា ការិយាល័យផែនការ និងគាំទ្រឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនទទួលការអនុវត្តគម្រោង មន្ត្រីថ្នាក់ឃុំ ថ្នាក់ដឹកនាំភូមិ លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ វត្តមានចូលរួមសរុប១៣១ ចំនួន៧១នាក់។
គម្រោងសាងសង់ផ្លូវបេតុងអាម៉េនេះ មានបណ្តោយ ប្រវែង ៤០០ ម៉ែត្រ ទទឹង៥ ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ដាក់បង្គោលសូឡា២៣ដើម ប្រើប្រាស់មូលនិធិឃុំក្រាំងល្វា ឆ្នាំ២០២៥ ស្ថិតនៅភូមិក្រាំងល្វា ភូមិជ្រេស ឃុំក្រាំងល្វា តម្លៃសរុប ៣២៧,៨៣០,០០០ រៀល ទទួលការអនុវត្តដោយ ក្រុមហ៊ុន ប៊ន ឌីម៉ង់។
នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុក បានស្នើសុំឱ្យប្រជា ពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារសមិទ្ធផលដែលទទួលបានថ្មីនេះ ដោយកុំតសំយ៉ាបផ្ទះគងលើចំណីផ្លូវ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំបង្ហូរទឹកលើផ្លូវ ត្រូវដាក់លូមុខផ្ទះ និងត្រូវហាមឃាត់គោយន្តកង់ដែក និងឡានធំៗធ្វើដំណើរលើដងផ្លូវនេះ ដើម្បីចៀសវាងការខូចខាត និងដើម្បីឱ្យគម្រោងនេះមានភាពគង់វង្សយូអង្វែង។
នាឱកាសនោះលោកអភិបាលស្រុក បានលើកឡើងអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១ នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណមានវិស័យស្នូលចំនួន០៥គឺ“មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា” ស្របតាមយុទ្ធសាសស្ត្ររបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រាជរដ្ឋភិបាល បានជម្រុញឱ្យផ្លូវដីស ត្រូវអភិវឌ្ឍន៍ទៅជាផ្លូវក្រាលក្រួសក្រហម ហើយផ្លូវក្រាលក្រួសក្រហម ត្រូវអភិវឌ្ឍន៍ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ ផងដែរ។ ដូចនេះទើបក្នុងឆ្នាំ២០២៥នេះ ក្នុងស្រុកសាមគ្គីមានជ័យគម្រោងភាគច្រើនជាគម្រោងសាងសង់ផ្លូវបេតុងអាម៉េ។
ជាមួយគ្នានេះលោកអភិបាលស្រុក ក៏បានលើកឡើងពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ផងដែរ៕រូបភាពនិងអត្ថបទដោយ លោកបាន ភឿន












![]()
