អភិបាលស្រុកស្ទោង លើកទឹកចិត្តកុមារភៀសសឹក ត្រូវទៅចូលរៀនជាបណ្ដោះអាសន្ននៅសាលារៀនដែលជិត ទីតាំងដែលខ្លួនកំពុងស្នាក់នៅ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង បានលើកទឹកចិត្តកុមារភៀសសឹក ត្រូវទៅចូលរៀនជាបណ្ដោះអាសន្ននៅសាលារៀនដែលជិត ទីតាំងដែលខ្លួនកំពុងស្នាក់នៅ លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោក និងសហការី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹកចំនួន៤២គ្រួសារ ដែលកំពុង ស្នាក់នៅជាបណ្ដោះអាសន្ននៅឯវត្តទួលព្រះធាតុស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥។

លោកបានបន្ថែមថាស្ថានភាពសង្គ្រាមឈ្លានពានរបស់ចោលសៀមនៅតាមបន្ទាត់ព្រំដែនពុំទាន់ថមថយនៅឡើយទេ។ហេតុដូច្នេះជនភៀសសឹកគ្រប់រូបត្រូវថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសបើមានបញ្ហាសុខភាពត្រូវជូនដំណឹងទៅព្រះគ្រូចៅអធិការវត្ត ឬអាជ្ញាធរពាក់ព័ន្ធនិងឆាប់ទៅមន្ទីរពេទ្យបង្អែកស្ទោងឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្ទោងត្រូវយកចិត្តទុកដាក់ថែមទៀតក្នុងកាថែទាំព្យាបាលជំងឺជូនជនភៀសសឹក និងគ្រួសារកងទ័ពឱ្យអស់ពីលទ្ធភាពដោយមិនគិតថ្លៃសេវាឡើយ។

ជាចុងបញ្ចប់លោក បានណែនាំដល់អាជ្ញាធរឃុំ និងកុំអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំតាមដានយកចិត្តទុកដាក់ខ្ពស់ដល់វត្តមាន និងសុខទុក្ខខ្មែរជនភៀសឹកដែលបានមកដល់មូលដ្ឋានរបស់ខ្លួន ធ្វើការរាយការណ័ជាប្រចាំផងដែរ ហើយលោកក៏បានអំពាវនាវថែមទៀតដល់សប្បុរសជនជិតឆ្ងាយសូមមេត្តាចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកាស្មារតីគ្រឿងឧបភោគបរិភោគ ជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការឧបត្ថម្ភគាំទ្របន្តលើកទឹកចិត្តវីរៈកងទ័ពជួរមុខដ៏អត់អាចក្លាហាន និងធ្វើកិច្ចការមនុស្សធម៌ជាមួយជនភៀសសឹកដែលបានមកដល់មូលដ្ឋានស្រុកស្ទោង។

បញ្ជាក់ថាជនភៀសសឹកដែលបានមកស្នាក់នៅវត្តទួលប្រធាតុនេះមានចំនួន ៤២គ្រួសារ ដែលក្នុងឱកាសនេះលោកអភិបាលស្រុកបានជូននូវអង្ករនិងគ្រឿងឧបភោគបរិភោគមួយចំនួន។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun