លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានអញ្ជើញអធិបតីភាព ក្នុងពិធីមីទ្ទីញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៥ ) នៅសាលាឃុំស្រើង ស្រុកប្រាសាទសំបូរ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ​)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ​២០២៥
លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រើង បានអញ្ជើញអធិបតីភាព ក្នុងពិធីមីទ្ទីញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៥ ) នៅសាលាឃុំស្រើង ស្ថិតក្នុងភូមិទំបន់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
  
កម្មវិធីនេះផងដែរដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត និងអនុប្រធាន និងក្រុមការងារចុះមូលដ្ឋានឃុំស្រើង លោកមេឃុំស្រើង និងសមាជិកនៅក្នុងមូលដ្ឋានភូមិ/ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ ។

 នាឱកាសនោះឯកឧត្ដម មាស យ៉ត បានអានសុន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសំណេះសំណាលជាមួយ សមាជិក សមាជិការ នៅក្នុងអង្គពិធីផងដែរ និងជូនពរដល់សមាជិក សមាជិការ ទាំងអស់សូមមានសុខភាពល្អ ប្រកបកិច្ចការងារជោគជ័យគ្រប់ភារកិច្ច។

លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានគោរពការសរសើរនិងអបអរសាទរក្រៃលែងជាមួយប្រជាជនកម្ពុជាដែលរស់នៅក្រោមម្លប់សន្តិភាព ការអភិវឌ្ឍប្រកបដោយផ្លែផ្កាត្រចះត្រចង់ និងមោទកភាពបំផុត ជាពិសេសការអនុវត្តនូវយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ហើយតម្កល់នូវគុណតម្លៃនៃសុខសន្តិភាពនេះជាតម្លៃអមតៈដែលមិនអាចកាត់ថ្លៃឬដោះដូរបានទោះក្នុងតម្លៃណាក៏ដោយ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។រូបភាពនិងអត្ថបទដោយលោកទឹន សុខ 

      

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun