វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ លើកយកប្រធានចំនួន ៤ ដើម្បីពិភាក្សា ផ្លាសប្តូរយោបល់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានល្អប្រសើរ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(ខេត្តកំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកប្រាសាទបល្ល័ង្ក និងស្រុកតាំងគោក ដោយបានលើកយកនូវប្រធានបទចំនួន ៤ ក្នុងនោះរួមមានៈ ១. ការសន្តិសុខសណ្តាប់សាធារណៈផ្តោតលើគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ២. ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ៣. ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ និងទី៤. ការពង្រឹងប្រសិទ្ធភាពនៃគោលនយោបាយគាំពារសង្គម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ គ្រប់មន្ទីរជំនាញពាក់ព័ន្ធ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល សហគមន៍ និងតំណាងគណៈកម្មការនានា ព្រមទាំងបានលើកយកនូវសំណួរ និងសំណូមពរ ព្រមទាំងបញ្ចេញមតិយោបល់យ៉ាងផុសផុល នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម ដៀប ពីរី ថ្លែងថា អង្គវេទិកានេះ សមាជិកចូលរួមទាំងអស់ សូមលើកមតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍នានា ដើម្បីកែលម្អដល់ការអភិវឌ្ឍមូលដ្ឋាននៃខេត្តកំពង់ធំ ឲ្យបានផុលផុស ព្រោះយើងទាំងអស់គ្នា ចង់បាននូវការផ្តល់សេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង  រដ្ឋបាលស្រុក  និងរដ្ឋបាលឃុំសង្កាត់ ឲ្យបានកាន់តែល្អប្រសើរឡើង។

អង្គវេទិកាទទួលបានសំណួរ និងសំណូមពរ ព្រមទាំងបានធ្វើការឆ្លើយបំភ្លឺ បញ្ហានានា ជូនប្រជាពលរដ្ឋជាពិសេស រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបញ្ហាពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន។

ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីដីវាលក្រោម ដោយបានបញ្ជាក់ថា ដីតំបន់២ និងតំបន់៣ ជុំវិញតំបន់បឹងទន្លេសាប ត្រូវបានចុះបញ្ជីជាដីរដ្ឋ ដោយមិនអនុញ្ញាតឱ្យមានការសុំកាត់ឆ្វៀលដីបន្តទៀតទេ ដើម្បីកុំឱ្យមានផលប៉ះពាល់បាត់បង់ជីវចម្រុះក្នុងបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតំលៃមហាសាលនេះសម្រាប់ទុកជាមរតកសំរាប់មនុស្សគ្រប់ជំនាន់។ ចំពោះការធ្វើស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋអាចធ្វើក្នុងតំបន់២បាន ស្របតាមគោលការណ៍ដែលបានកំណត់ និងត្រូវរក្សាទុកតំបន់៣ជាតំបន់អភិរក្ស។ ហើយបច្ចុប្បន្ននេះ ដីតំបន់៣ យើងការពារបានម៉ឺងម៉ាត់ មិនមានការកាប់ទន្ទ្រានក្នុងតំបន់៣នេះទេ។ ចំណែកដីព្រៃ ដីវាលលើ អាជ្ញាធរខេត្តកំពង់ធំ យើងបានកម្លាំងទីបញ្ជាការស្រាលប្រចាំការជាប់ជាប្រចាំ។ យើងរួមគ្នាថែរក្សាទ្រព្យសម្បត្តិរដ្ឋ ដីរបស់រដ្ឋឱ្យបានល្អ សម្រាប់ប្រើប្រាស់ជាផលប្រយោជន៍រួមនៅពេលបច្ចុប្បន្ននេះ និងនៅថ្ងៃអនាគត។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun