ឯកឧត្តមសោម ស៊ុន ប្រធានអចិន្ត្តៃនៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងពង្រឹងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រួមជាមួយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំសហការី ទៅផ្សព្វផ្សាយច្បាប់ស្ដីពីជលផល ក្នុងរដូវបើកនេសាទ និងពង្រឹងវិធានការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ទួលធម្មដែ ឃុំក្រសាំង ខ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រជានេសាទ និងកងកម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិផងដែរ ។

លោក ជិន ស៊ីថា បានផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងការណែនាំស្ដីពីការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងរដូវបិត និងរដូវបើកនេសាទ ដែលប្រជានេសាទទាំងអស់ រួមជាមួយនឹងប្រជាពលរដ្ឋ ត្រូវរួមគ្នាអនុវត្តតាមច្បាប់ស្តីពីជលផល ដែលរដ្ឋសភាជាតិ បានអនុម័ត និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទើបបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលថ្មីៗនេះ ក្នុងគោលបំណងថែរក្សាធនធានមច្ឆជាតិឱ្យសម្បូរឡើងវិញ និងបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងនៅទូទាំងប្រទេស និងបានប្រាកាសបើកការនេសាទត្រីក្នុងរដូវបើកការនេសាទជាទូទៅនេះ ដោយត្រូវប្រើប្រាស់ឧបករណ៍ស្របតាមច្បាប់ដែលបានកំណត់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះបងប្អូនប្រជានេសាទមួយចំនួនធំ ដែលកន្លងមកបានចូលរួមអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងជំនាញមានសមត្ថកិច្ច ក្នុងការប្រើប្រាស់ឧបករណ៍នេសាទបានត្រឹមត្រូវ។ តែក៏នៅមានប្រជានេសាទយើងមួយចំនួន នៅតែលបលួចដាក់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិរបស់យើងផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះ ដែលបានរួមគ្នាក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់កន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ដើម្បីធ្វើឲ្យផលត្រីរបស់យើងសំបូរឡើងវិញសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានណែនាំ ដល់កងកម្លាំងចម្រុះទាំងអស់ រួមជាមួយស្ថាប័នជំនាញ អាជ្ញាធរដែនដីត្រូវបន្តសកម្មភាពក្នុងការបង្ក្រាបទល្មើសនេសាទខុសច្បាប់ឲ្យមានប្រសិទ្ធភាព ព្រមទាំងបានសំណូមពរដល់ប្រជានេសាទទាំងអស់ ត្រូវរួមគ្នាក្នុងការអនុវត្តច្បាប់ស្តីពីជលផល ដែលទើបប្រកាសឲ្យប្រើប្រាស់ថ្មីនេះឲ្យទទួលបានជោគជ័យ និងមិនត្រូវកើតមានឡើងនូវបទល្មើសនេសាទខុសច្បាប់បន្តទៀតឡើយ ។

នៅក្នុងឱកាសនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងប្រេងឥន្ទនៈ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវប្រគល់ជូនទីបញ្ជាការស្រាលបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដើម្បីបន្តសកម្មភាពដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun