លោក សួគ៌ ប៊ុនធង បានលើកឡើងថា ថវិកាមូលនិធិឃុំបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាព និងសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ+ស្រុកស្ទោង)÷ លោក សួគ៌ ប៊ុនធង បានលើកឡើងថា ថវិកាមូលនិធិឃុំបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាព និងសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក តំណាងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញជាអធិបតីភាពក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

លោកបានបន្ថែមថាសមិទ្ធផលនៃការដេញថ្លៃនៅក្នុងឱកាសនេះគឺជាគុណតម្លៃដ៏ធំធេង និងជាសមិទ្ធផល ជាផ្លូវលំ ដែលបានបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋជាច្រើនភូមិនៅក្នុងមូលដ្ឋានឃុំម្សាក្រង ជាពិសេសការធ្វើដំណើរសព្វបែបយ៉ាងក៏ដូចជាការដឹកជញ្ជូនផលានុផល កសិផល ព្រមទាំងទំនិញផ្សេងៗទៅកាន់ទីផ្សារ បានលឿន និងសុវត្ថិភាពជាងមុន ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់គណៈកម្មការលទ្ធកម្មឃុំ និងអ្នកទទួលការធ្វើផ្លូវនេះ ត្រូវសហការគ្នាកសាងនិងត្រូវធ្វើការតាមដាន និងត្រួតពិនិត្យរាល់ដំណើរការកសាងផ្លូវថ្មីនេះឱ្យស្របតាមបទដ្ឋានបច្ចេកទេសកិច្ចសន្យា មានទំនួលខុសត្រូវខ្ពស់ ហើយបានផ្លូវប្រើប្រាស់បានយូរអង្វែង ហើយលោកពិតជាមានមោទនភាពក្រៃលែងដែលដំណើរការដេញថ្លៃនៅក្នុងឱកាសនេះបានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពក្រោមក្រសែភ្នែកអាជ្ញាធរពាក់ព័ន្ធ មហាជននិងអ្នកសារព័ត៌មានភាគច្រើនរូបផងដែរ។

សូមបញ្ជាក់ថា គម្រោងដេញថ្លៃនៅក្នុងឱកាសនេះគឺជាការសាងសង់ផ្លូវក្រាលក្រួសក្រហមប្រវែង២,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ក្រួស០,១៥ម៉ែត្រ លូ៦កន្លែង និងមានតម្លៃប៉ាន់ស្មានសរុប ២៨០,៤៥៥,១៩៩ រៀលផងដែរ។

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun