ឯកឧត្តម ប៉ែន ផល្លិកា និងក្រុមការងារ ចុះប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ រួមមានលោក ប៉ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ជិន ស៉ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី តំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) និងកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចវាលទុង វេហាល បែកឃ្លះ ប្រាំបីមុំ កាប់ចិន ខ្វែងតាសូ និងព្រែកចងខ្លុង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ

លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ដឹកនាំកម្លាំងសហគមន័នេសាទបឹងស្ពង់ ចូលរួមជាមួយកម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកលោក ថន ពុទ្ធា អភិបាលរង នៃគណៈភិបាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចកក់វាល ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាលទ្ធផលអនុវត្តបាន០១ករណី បានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៨របាំង ប្រវែង៥៥០ម៉ែត្រ ឡុកចំនួន៩គ្រឿង លូស្បៃមុងចំនួន៩មាត់ បង្គោលចំនួន៣៣៨ដើម ចាក់លែងត្រីទំនង់៥៥ គីឡូក្រាមចូលទន្លេវិញ។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្លាំងជំនាញចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានប្រើប្រាស់មធ្យោបាយកាណូតចំនួន៦គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន៤៦០ លីត្រផងដែរ។

                  

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun