អភិបាលសស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ដល់ជីវភាពគ្រួសារចាស់ជរា គ្រួសារកងទ័ព និងគ្រួសារងាយរកហានិភ័យ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ អភិបាលសស្រុកស្ទោង បានលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់ជីវភាពគ្រួសារចាស់ជរា គ្រូសារកងទ័ព និងងាយរកហានិភ័យ លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ គ្រួសារចាស់ជរា គ្រួដារកងទ័ពនិងងាយរងហានិភ័យនៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។

ជាមួយគ្នានេះលោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ជាពិសេសអ្នកស្រុកស្ទោង ដែលលោកតែងតែជួបជុំសំណេះសំណាលជាញឹកញយកន្លងមក។

លោកបន្ថែមថាការយកចិត្តទុកដាក់ដល់គ្រួសារចាស់ជរា គ្រួសារកងទ័ពនិងងាយរងហានិភ័យគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដល់សុខទុក្ខសុខុមាលភាពគ្រប់ក្រុមគ្រួសារទាំងអស់គ្រួសារ ហើយមិនត្រូវបានមើលរំលងឬអាជ្ញាធរ ពុំបានដឹងថាក្រុមគ្រួសារណាមួយឬមាននរណាម្នាក់ត្រូវបានដាច់ពោះស្លាប់ដោយសារទុរ្ភឹក្សឬគ្មានអាហារបរិភោគនោះឡើយ។

ជាចុងបញ្ចប់លោកបានលើកទឹកចិត្តថែមទៀតដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពទូទៅរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃនិងជនភៀសសឹកដែលបានភៀសខ្លួនពី សង្គ្រាមឈ្លានពានទាំងកំរោលរបស់ចោរសៀម។

អភិបាលសស្រុកស្ទោង បានលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់ជីវភាពគ្រួសារចាស់ជរានិងងាយរកហានិភ័យ: លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោកនិង សហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ គ្រួសារចាស់ជរានិងងាយរងហានិភ័យនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

សូមបញ្ជាក់ថាក្នុងឱកាសនេះ សាយ គឹមឡម បានប្រគល់ជូនដល់គ្រួសារចាស់ជរា គ្រួសារកងទ័ពនិងងាយរកហានិភ័យចំនួន០៩គ្រួសារដែលក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ១បេ និងមីមួយចំនួនផងដែរ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun