អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីរុក្ខទិវាថ្នាក់ខេត្ត នៅតំបន់គីឡូម៉ែត្រ៤៤ ក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីរុក្ខទិវាថ្នាក់ខេត្ត នៅតំបន់គីឡូម៉ែត្រ៤៤ ក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការដាំដើមឈើនាពេលនេះ គឺជាការបន្តនូវវប្បធម៌ ប្រពៃណីដ៏ល្អ ដែលមានតាំងពីយូរលង់មកហើយ ដើម្បីអភិវឌ្ឍន៍ និងថែរក្សាព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏ មានតម្លៃរបស់ជាតិ និងមនុស្សជាតិទូទៅ ។ ម្យ៉ាងវិញទៀត ព្រៃឈើជាសរសៃឈាមក្នុងវិស័យកសិកម្ម ជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ-សត្វព្រៃ និង ដាំដើមឈើអោយបានគ្រប់ៗគ្នា”។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានបំផុសស្មារតីដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចូលរួមដាំដើមឈើគ្រប់ប្រភេទ អោយបានច្រើនជាអតិបរិមា នៅតាមវត្តអារាម តាមភូមិ ដ្ឋាន តាមទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងអស់នេះ អោយដុះ លូតលាស់ឡើង ជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ ក៏ដូចមនុស្សជាតិ លើពិភពលោក រាប់ជំនាន់ក្រោយៗទៀត។ ម្យ៉ាងវិញទៀតដើម្បីរួមចំណែកបង្កើនគម្របព្រៃឈើ បានជាអេកូទេសចរណ៍ ដែលបង្កើតការងារ និងជាប្រភពចំណូលដ៏សំខាន់របស់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ព្រៃឈើក៏បានដើរតួនាទីក្នុងការថែរក្សានូវមរតវប្បធម៌ សិល្បៈ ជំនឿ សាសនា និងចំណេះ ដឹងអន្តោគ្រាមន៍របស់ជនជាតិដើមពីជំនាន់មួយទៅជំនាន់មួយ មានដូចជា ការផលិតឱសថបូរាណ ព្រៃអារក្ស អ្នកតា ជាដើម។

យោងតាមរបាយការណ៍របស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ថ្ងៃនេះយើងដាំប្រភេទឈើរយៈពេលវែង មានចំនួន ៦ប្រភេទ ក្នុងនោះរួមមាន កូនឈើ ធ្នង់ គ្រញូង នាងនួន ម៉ៃសាក់ ឈើទាល ស្លៀក ជាដើម សរុបចំនួន ៣ ០០០ដើម លើផ្ទៃដីសរុបទំហំ ៦ ហិកតា។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun