លោក ហាក់ ម៉ុងហួត អញ្ជើញក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង១.៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ លូ១កន្លែង នៅភូមិអណ្ដូងពោធិ៍  គម្រោងសាងសងផ្លូវបេតុងអាមេប្រវែង ៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិគុហ៍បារែង និងភូមិគ្រើល ប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង១.៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ លូ១កន្លែង ស្ថិតនៅភូមិអណ្តូងពោធិ៍ គម្រោងសាងសងផ្លូវបេតុងអាមេប្រវែង ៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិគុហ៍បារែង និងភូមិគ្រើល ប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង លោកអភិបាលស្រុកតាំងគោក ថ្លែងថាផ្លូវបេតុងដែលនិងត្រូវសាងសង់នៅពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំអណ្តូងពោធិ៍ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកតាំងគោកផងដែរ។ ព្រោះនៅពេលផ្លូវបេតុងនេះសាងសង់រួច សម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផល របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំទៅកាន់ទីផ្សារ។

លោក ហាក់ ម៉ុងហួត ក៏បានសន្យាបន្តសាងសងផ្លូវបេតុងបន្ថែមទៀត នៅឃុំអណ្តូងពោធិ៍ ក្នុងស្រុកតាំងគោកនៅឆ្នាំក្រោយៗទៀត។ សមិទ្ធផលផ្លូវបេតុងនេះ គឺបានមកដោយសារប្រទេស មានសុខសន្តិភាព ស្ថេរភាព ពេញលេញទូទាំងប្រទេស ហើយកត្តាសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍ នៅគ្រប់កន្លែង និងគ្រប់វិស័យ។

លោក ហាក់ ម៉ុងហួត ក៏បាន ស្នើដល់អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើងបន្តអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ហើយការធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចៀសសវាងគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងដោយយថាហេតុ។

លោកអភិបាលស្រុក វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលស្រុកសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងឃុំ ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកក៏បានជំរុញឱ្យក្រុមហ៊ុន ដែលទទួកការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun