ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រភេទ DBST តភ្ជាប់ពីឃុំប្រាសាទ ទៅឃុំទីពោ ស្រុកសន្ទុក

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១១,៤ គីឡូម៉ែត្រ តភ្ជាប់ពីភូមិចំបក់ជ្រុំ ឃុំប្រាសាទ ទៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ  នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងនូវព្រឹត្តិការណ៍ប្រទសជាតិ នៅតាមព្រំដែន កម្ពុជា-ថៃ សូមឱ្យបងប្អូនមានភាពជឿជាក់លើថ្នាក់ដឹកនាំ ក្នងការដោះស្រាយបញ្ហាព្រំដែននេះ។ លើសពីនេះទៀត ឯកឧត្តម បន្តថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីលើកស្ទួយកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បន្តទៀតថា ខេត្តកំពង់ធំ ជាខេត្តដែលស្ថិតនៅចំកណ្តាលប្រទេស ហើយក៏ជាខេត្តដែលមានសក្តានុពលលើសវិស័យកសិកម្ម ។ ឯកឧត្តមបញ្ជាក់ទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្ឮ្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើវិស័យកសិកម្មក្នុងខេត្តកំពង់ធំ នឹងប្រែក្លាយកសិកម្មជាលក្ខណៈគ្រួសារ ឱ្យទៅជាសហគមន៍កសិកម្មទំនើប ។ ក្នុងនោះ ដំណាំស្វាយចន្ទី ខណៈដែលខេត្តកំពង់ធំ គឺជាស្នូលនៃគោលនយោបាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទី។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ន្តនានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាស្រ្ត គ្រប់ទីកន្លែង។

ចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun