សតម្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំង បង្ក្រាបបទល្មើសជលផលដែល ប្រើប្រាស់ ឩបករណ៍នេសាទខុសច្បាប់ ចំនួន ១៦ទីតាំង ប្រវែងជិត១ពាន់ម៉ែត្រ នៅក្នុងស្រុកជលគីរី

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ
២០២៥ សមត្ថកិច្ចជំនាញខណ្ឌរដ្ឋ
បាលបាលជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងសហគមន៍នេសាទភូមិថ្មី ភូមិកៀនតាម៉ា អមដំណើរ ឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការបង្ក្រាបការធ្វើនេសាទនៅចំណុចបឹង វាលសំណាប ក្រោយភូមិ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ប្រទះឃើញ ការធ្វើនេសាទដោយប្រើឧបករណ៍ លូ រួមផ្សំ របាំងស្បៃមុង ដែលខុសទៅនិងច្បាប់ស្តីពីជលផល។ បន្ទាប់មកសមត្ថកិច្ច បានឯកភាពគ្នារុះរើនិងបំផ្លាញចោលវត្ថុតាងដែលជាឩបករណ៍ខុសច្បាប់ស្តីពីជលផលនៅនិងកន្លែង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលកំពង់ឆ្នាំង បញ្ជាក់អោយដឹងថា ចំពោះប្រតិបត្តិការនេះ ជាលទ្ធផល រុះរើ និងបំផ្លាញចោលរបាំងស្បៃមុងចំនួន១ករណី ស្មើនឹង១៦ កន្លែង ប្រវែង៨៤០ម៉ែត្រ /
លូស្បៃមុងចំនួន ១៦គ្រឿង បង្គោលចំនួន៤៨០ដើម និងចាក់លែងត្រីល្អិតចម្រុះចូលដែននេសាទវិញចំនួន ២០០គីឡូក្រាម។

គួរបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេសាទខាងលើនេះមានកម្លាំងចូលរួមសរុបចំនួន
១៦នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន ៤ គ្រឿងផងដែរ ៕

Oplus_16908288
Oplus_16908288
Oplus_16908288

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun