អភិបាលស្រុកប្រាសាទបល្ល័ង្ក ប្រជាការពារភូមិជាកម្លាំងស្នូលក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងនៅជិតពលរដ្ឋជាងគេបំផុត

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

 
(កំពង់ធំ)៖ លោក វណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក បានថ្លែងថា ប្រជាការពារភូមិជាកម្លាំងស្នូលក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងនៅជិតពលរដ្ឋជាងគេ។ លោកបានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកជូនឯកសណ្ឋានដល់ប្រជាការពារ និងផ្ដល់ជូននៅចំណងដៃគូស្វាមីបានរៀបអាពាហ៍ពិពាហ៍ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ទាំង៧ឃុំ របស់ស្រុកប្រាសាទបល្ល័ង្ក ដែលមានប្រជាការពារសរុបចំនួន៨០៩នាក់ ស្រី១៤នាក់ គូស្វាមីចំនួន១៤៥គូរ ហើយការជួបសំណេះសំណាលនេះ ធ្វើឡើងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។
    
លោក វណ្ណៈ សោភានិត បានលើកឡើងបន្តថាកម្លាំងប្រជា​ការពារ គឺជាកម្លាំងស្នូលដ៏សំខាន់សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម សហការគ្រប់សកម្មភាព រប​ស់អាជ្ញាធរមិនថាកិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួល ចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ច។

លោកអភិបាលស្រុក ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមស​ហការជាមួយអាជ្ញាធរដែនដី ធ្វើឱ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំប្រកបដោយសុវត្ថិភាព ពិសេសគឺ ចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។ហើយដោយមានការគាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តន៍ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ធ្វើឲ្យយើងអាចរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ដោយមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងធ្វើឲ្យភាពក្រីក្រក្នុងមូលដ្ឋានបានថយចុះមួយកម្រិតផងដែរ ។

លោកបានសង្កត់ធ្ងន់ថា សន្តិ​ភាពនេះរកបានមកដោយលំបាក ក្រោមការតស៊ូប្តូរផ្តាច់យកជីវិតទៅប្តូរ យកសន្តិភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី  ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកប្រទេសដ៏ឈ្លាសវៃ បានប្រែក្លាយប្រទេសជាតិ តាំងបាតដៃទទេរ នាំមកការរីកចម្រើនលើគ្រប់វិស័យទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ។
    
គួរបញ្ចាក់ថាអំណោយរួមមាន÷ ឃុំដូង៩៤ឈុត ឃុំសាមគ្គី ៧២ឈុត ឃុំក្រយា៦៨ឈុត ឃុំសាគ្រាម១២៧ឈុត ឃុំផាន់ញើម៩២ឈុត ឃុំសាលាវិស័យ២៧២ឈុត ឃុំទួលគ្រើល៨៤ឈុត និងបានផ្ដល់ជូនជាចំណងដៃដល់គូស្វាមីចំនួន១៤៥គូរ (ក្នុងមួយគូទទួលបានថវិកា១០០$) ដែលជាថវិការបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun