លោកសាយ គឹមឡម បានលើកឡើងថា “គណបក្សប្រជាជនខ្លាំងរឹងមាំដល់សព្វថ្ងៃគឺដោយសារយុវជននិងអ្នកបន្តវេនខ្លាំងនិងមានសក្តានុពល” :
លោកសាយ គឹមឡម ប្រធានគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាស្រុកស្ទោងបានលើកឡើងថា”គណបក្សប្រជាជនខ្លាំងរឹងមាំដល់សព្វថ្ងៃគឺដោយសារយុវជននិងអ្នកបន្តវេនខ្លាំងនិងមានសក្តានុពល ” : លោកបានលើកឡើងដូច្នេះនៅក្នុងពិធីអបអរសាទរខួបលើកទី ៧៤ទិវាបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា១៩៥១ -២៨ មិថុនា២០២៥ )នៅស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥។
លោកបានសង្កត់ធ្ងន់ថា ដោយសារយុវជននិងអ្នកបន្តវេនរបស់គណបក្សប្រជាជនខ្លាំងនិងភាពចាស់ទុំខាងផ្នែកនយោបាយ បានធ្វើឱ្យគណបក្សប្រជាជនតែងតែទទួលបាននូវការគាំទ្រពីគ្រប់មហាជនគ្រប់មូលដ្ឋានថែមទាំងឈ្នះគ្រប់សមតភូមិបោះឆ្នោតហើយលោកបានអំពាវនាវនិងលើកទឹកចិត្តដល់យុវជន ត្រូវធ្វើខ្លួនជាយុវជនបន្តវេនប្រកបដោយសមត្ថភាព ជាជនគំរូរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានការស្រឡាញ់ចូលចិត្តពីសំណាក់ប្រជាពលរដ្ឋបងប្អូននៅក្នុងមូលដ្ឋានរបស់ខ្លួន និងជាបុគ្គលដែលធ្វើតែអំពើល្អនិងមានមនុស្សធម៌ក្នុងខ្លួនចេះជួយកិច្ចការងារសង្គមសព្វបែបយ៉ាង។
ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវដល់យុវជនពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបជាពិសេសនៅស្រុកស្ទោងត្រូវខិតខំរក្សាឱ្យបាននូវសុខសន្តិភាពពេញលេញព្រោះមានតែសុខសន្តិភាពនេះទេ ដែលធ្វើឱ្យយើងមានការជួបជុំ មានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើបុណ្យទានរួមគ្នា និងអាចធ្វើអ្វីៗសព្វបែបយ៉ាងដែលពុំមានការរំខានពីសង្គ្រាម ហើយលោកបានគោរពកោតសរសើរខ្ពស់ដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចទាំងពីរមានភាពចាស់ទុំនិងអត់ធ្មត់ខ្ពស់ក្នុងការតបតជាមួយនឹងចោរសៀម ដែលតែងតែបង្ករអាភាព បញ្ហាព្រំដែនជាមួយកម្ពុជាដែលសម្ដេចបានយកនូវប្រៀបឈ្នះដោយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា។
ក្នុងឱកាសដ៏វិសេសវិសាលដែរ នេះលោកសាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងសហការី ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិនិងអន្តរជាតិមកចុះព្យាបាលជម្ងឺជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងអស់រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី៧ខែកក្កា ឆ្នាំ ២០២៥ ជូនប្រជាពលរដ្ឋប្រមាណ ៣ពាន់នាក់ដោយឥតគិតថ្លៃនិងតែងតែបានចូលរួមអភិវឌ្ឍន៍និងកសាងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធធារាសាស្ត្រជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោងថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរនេះមានគណៈធិបតីសមាជិក សមាជិកា និងយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ឃុំនិងស្រុកស្ទោងប្រមាណជាង៥០០នាក់ចូលរួមផងដែរ។





















![]()
