ឯកឧត្តម នួន ផារ័ត្ន ធ្វើបច្ចុប្បន្នភាព សភាពការណ៍ព្រំដែន ជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងត្រៀមខ្លួន ក្នុងការចូលរួមសហការការងារចាំបាច់នានាចំពោះមុខ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែ របស់រដ្ឋបាលខេត្តកំពង់ធំនាខែនេះ ជាកិច្ចប្រជុំបើកទូលាយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងនាយផ្នែកសឹករង ក្រុង-ស្រុក។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឱ្យរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុង- ស្រុកឱ្យបានទៀងទាត់ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសកិច្ចការពារបរិស្ថាន និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសដើម្បីយល់ដឹងពីបញ្ហាប្រឈម សំណូមពរ និងព្យាយាមស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ចំពោះសភាពការណ៍ចំពោះមុខ នៃសភាពការណ៍ព្រំដែន ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ណែនាំឱ្យគណៈបញ្ជាការឯកភាព រួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់កងកម្លាំងទាំងបី អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងនាយផ្នែកសឹករង ក្រុង-ស្រុកទាំងអស់ ចូលរួមទប់ស្កាត់ និងបង្ក្រាបមុខសញ្ញាក្មេងទំនើង ទប់ស្កាត់ការចែកចាយគ្រឿងញៀន ការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ក៏ដូចជាបទល្មើសធនធានធម្មជាតិ កុំឱ្យកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ មន្ទីរ អង្គភាព អភិបាលក្រុងស្រុកទាំងអស់ ត្រូវចូលរួមលើកកម្ពស់បរិស្ថាន និងសោភ័ណភាពខេត្តឱ្យបានល្អប្រសើរ និងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តផងដែរ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun