អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល អំពាវនាវឱ្យប្រជាពលរដ្ឋចងចាំនូវការឈឺចាប់ ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងចូលរួមការពារកុំឱ្យរបបនេះវិលមកវិញ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល អំពាវនាវឱ្យប្រជាពលរដ្ឋចងចាំនូវការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងចូលរួមការពារកុំអោយរបបនេះវិលមកវិញ ក្នុងកម្មពិធី២០ ឧសភា ទិវាជាតិនៃការចងចាំ នៅវត្តក្រពើចាស់ ភូមិក្រពើ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងកម្មពិធីនេះក៏មានការចូលរួម ពីក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល ព្រះសង្ឃ និងប្រជាពលរដ្ឋចូលរួមប្រមាណជាង៣០០នាក់ផងដែរ។

ថ្លែងក្នុងកម្មពិធីនោះ លោកស្រី បានលើកឡើងថា ការកំណត់យកថ្ងៃទិវាជាតិនៃការចងចាំ ជាថ្ងៃបុណ្យជាតិនេះ សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩។

លោកស្រីបានបន្តរថា រដ្ឋាភិបាល បានបញ្ជាក់ពីគោលបំណង ការរំលឹកដល់ជនរងគ្រោះ ការស្ដារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនគ្រោះ ទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក៏ដោយ។ ប៉ះប៉ូវដល់ការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ។ចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមរមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីឃោឃៅ ដែលកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឱ្យកើតមានឡើងសារជាថ្មី។

ជាចុងក្រោយ លោកស្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃគ្នា ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ ដើម្បីធានាការអវភិឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខសាន្ត ជូនប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun