អភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលស្រុកក្នុងការធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងងាយរងហានិភ័យ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណដូច្នេះ ក្នុងឱកាសដែលលោក និងសប្បុរសជនអញ្ជើញចុះសួរសុខទុក្ខលោក ណាត វណ្ណា ដែលកំពុងសម្រាកព្យាបបាលរបួស នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពុងចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់លោក ថេង ណាល់ តំណាងលោកលោក ទៀ ឆាយវេង ប្រធាន«ក្រុម សប្បុរសជនជូនសង្គម » និងសមាជិកសមាជិកា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់និងបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការធ្វើកិច្ចការមនុស្សធម៌និងអភិវឌ្ឍន៍មូលដ្ឋានគួរឱ្យស្ញប់ស្ញែងក្រៃលែង។

លើសពីនេះលោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវខិតខំយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋដែលជួបឧបទ្ទហេតុផ្សេងៗឬងាយរងហានិភ័យ ដើម្បីមានលទ្ធភាពនិងឱកាសគ្រប់គ្រាន់ក្នុងការជួយ ឧបត្ថម្ភគាំទ្រនិងទ្រទ្រង់ជីវភាពពួកគាត់បានទាន់ពេលវេលានិងឆាប់បានប្រសើឡើង។

សូមបញ្ជាក់ថាលោក ណាត វណ្ណា បានជួបឧបទ្ទហេតុឆក់ចរន្តអគ្គិសនីកាលពីមួយខែមុន ហើយនៅក្នុងឱកាសនេះដែរលោក សាយ គឹមឡម និង «ក្រុមសប្បុរសជនជួយសង្គម»បានឧបត្ថម្ភនូវទឹកប្រាក់ដុល្លារចំនួន១៨៥ ដុល្លារនិងប្រាក់រៀល១៧០,០០០រៀល ព្រមទាំងអង្ករ៣បេ មីមួយកេស ត្រីខ១យួរ ទឹកត្រី២យួរ និងទឹកស៊ីអ៊ីវ២យួរផងដែរ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun