អភិបាលស្រុកតាំងគោក ចុះពិនិត្យស្ថានភាពស្រូវរបស់កសិករជាង ១ពាន់ហិកតា កំពុងប្រឈមបញ្ហាខ្វះទឹកស្រោចស្រព នៅឃុំពង្រ ឃុំទ្រៀល និងឃុំស្រឡៅ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

អភិបាលស្រុកតាំងគោក ចុះពិនិត្យស្ថានភាពស្រូវរបស់កសិករជាង ១ពាន់ហិកតា កំពុងប្រឈមបញ្ហាខ្វះទឹកស្រោចស្រព នៅឃុំពង្រ ឃុំទ្រៀល និងឃុំស្រឡៅ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំអាជ្ញាធរឃុំ និងក្រុមការងារចុះពិនិត្យមើលស្ថានភាពស្រូវរបស់ប្រជាកសិករនៅឃុំពង្រ ឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក ដែលកំពុងត្រូវការទឹកស្រោចស្រពប្រមាណ ១.២១៦ហិកតា រងចាំទឹកភ្លៀងត្បិតមិនមានប្រភពស្រោចស្រព។

នាឱកាសចុះត្រួតពិនិត្យនោះ លោក ហាក់ ម៉ុងហួត បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាព ដែលមាននោះឡើយ។

សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកប្រភេទ IR សែនក្រអូប OM ដែលត្រូវការទឹកស្រោចស្រព ចំនួនប្រមាណ ១.២១៦ហិកតា (រងចាំទឹកភ្លៀង ត្បិតមិនមានប្រភពស្រោចស្រព) នៅឃុំទ្រៀល និងឃុំស្រឡៅ។ កង្វះទឹកទាំងនេះបានធ្វើឱ្យបង្អាក់ការលូតលាស់របស់ដំណាំស្រូវ និងបន្ថយទិន្នផលដំណាំស្រូវ ក្នុងនោះស្រូវដែលបានបែកហេីយមានចំនួន ១១៦ហិកតា (ប្រឈមនឹងសត្វកណ្ដុរកាត់ទៀត) ស្រូវដែលមានអាយុ ១ខែឡើងមានចំនួន ១.១០០ហិកតាផងដែរ៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun