ប្រជាកសិករ១៣គ្រួសារ ងាកមកចិញ្ចឹមចង្រិតនិងកណ្តូបបន្ថែមលើមុខរបរប្រចាំថ្ងៃ ទទួលបានប្រាក់ចំណូលយ៉ាងតិច ១លាន២សែនរៀលក្នុងមួយខែ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ ប្រជាកសិករ១៣គ្រួសារ រស់នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រៅពីការប្រកបរបរធ្វើស្រែចំការ បាននាំគ្នា ងាកមកចិញ្ចឹមចង្រិត និងកណ្តូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃ ដោយពួកគាត់អាច រកប្រាក់ ចំណូលបានយ៉ាងតិចចន្លោះពី ១លានរៀល ទៅ ១លាន២សែនរៀល ក្នុងមួយខែ ដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀត។

ប្រជាកសិករបានជម្រាបដល់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពចិញ្ចឹមចង្រិតរបស់ប្រជាកសិករជាក់ស្តែងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ កសិករចិញ្ចឹមចង្រិត លោកស្រី ឆោម ស្រីរ័ត្ន ប្រជាកសិករនៅភូមិចាន់ ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ បានរៀបរាប់ទាំងទឹកមុខរីករាយថា ការចិញ្ចឹមចង្រិតនេះ និងកណ្ដូបមិនមានភាពលំបាកនោះទេ ឱ្យតែយើងផ្តល់ចំណីឱ្យវាបានគ្រប់គ្រាន់ នោះវានឹងធំធាត់លឿន ហើយក៏ឆាប់បានទទួលផលផលដែរ។

លោកស្រីបានរៀបរាប់បន្ថែមទៀតថា ការចិញ្ចឹមចង្រឹត និងកណ្តូបនៅតាមផ្ទះលោកស្រីនេះមានតិចតួច មិនច្រើនដូចកសិដ្ឋានគេនោះទេ តែយ៉ាងណាចង្រឹត និងកណ្តូបលោកស្រីចឹញ្ចឹមតាមបែបធម្មជាតិ ជាលក្ខណគ្រួសារ។ ក្នុងចង្រឹតមួយគីឡូ លោកស្រីអាចលក់ឱ្យឈ្មូញបានក្នុងតម្លៃចន្លោះពី ១ម៉ឺន ដល់ ១ម៉ឺន២ពាន់រៀល ហើយកណ្តូប១គីឡូចន្លោះ ៣ម៉ឺន ទៅ៣ម៉ឺន៥ពាន់រៀល ហើយជាមធ្យមលោកស្រីអាចរកចំណូលយ៉ាងតិចបានពី ១លានរៀល ទៅជាង ១លាន២សែនរៀលផងដែរ។

នាឱកាសនោះដែរ លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមចង្រិត និងកណ្តូបនេះបន្ថែមទៀត ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អ ប្រសើរជាងមុនបន្ថែមទៀត។

បន្ថែមពីនេះលោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងតាមដានការចឹញ្ចឹមចង្រិត និងកណ្តូបរបស់ប្រជាកសិករដើម្បីបានដំណើរការទៅដោយរលូន ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវផ្ដល់នូវដំណោះស្រាយ ជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាផងដែរ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun