(កំពង់ចាម)៖ និស្សិតពេទ្យស្រី២នាក់បងប្អូន ឈ្មោះ ប្រាច ចន្ទ្រា និង ប្រាច ចិត្ត្រា រស់នៅភូមិក្រសាំង(ខ) ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានបន្តការសិក្សារៀនសូត្រនៅសកលវិទ្យាល័យកំពង់ចាម បានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបែនដឹកដីធន់ធំ បើកបុកម៉ូតូ និងកិនពីលើ បណ្ដាលឱ្យស្លាប់ទាំង២នាក់ បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងបញ្ជូនបន្តមកមន្ទីរពេទ្យកាលម៉ែតរាជធានីភ្នំពេញ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅក្នុងក្រុងកំពង់ចាម វេលាម៉ោង ៧:៣៤នាទីព្រឹក ក្នុងពេលដែលកំពុងធ្វើដំណើរទៅសាលា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីនេះ។
ក្នុងករណីនេះដែរ មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ចាម មិនទាន់រកឃើញរថយន្តបង្ក និងតៃកុងឡាននៅឡើយទេ ស្របពេលដែលមន្ត្រីនគរបាលចរចារណ៍មានភស្តុតាងកាមេរ៉ាសុវត្ថិភាព មានសាក្សីបានឃើញផ្ទាល់ និងបានឆ្លើយបំភ្លឺក្នុងហេតុការណ៍ មានអត្តសញ្ញាណរថយន្តបង្កពាក់ស្លាកលេខ3A ស្វាយរៀង1660 បើកបរដោយឈ្មោះ ញ៉ ចន្តា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រះលាក់ ឃុំត្រពាំងព្រះ ស្រុកព្រៃឈ ខេត្តកំពង់ធំ ដែលជាអ្នកស៊ីឈ្នួលបើកឡានដឹកដីឱ្យម្ចាស់ឡានឈ្មោះ ហេង តុលា រស់នៅក្នុងខេត្តកំពង់ចាម ដែលបានព្យាយាមលាក់រថយន្តរបស់ខ្លួន មកដល់ពេលនេះ សមត្ថិកិច្ចមិនទាន់រកឃើញរថយន្តបង្ក និងតៃកុងឡាននោះទេ។
ក្នុងករណីនេះដែរ អធិការនគរបាលក្រុងកំពង់ចាម បានឱ្យឪពុកម្តាយជនរងគ្រោះដាក់ពាក្យបណ្តឹង ព្រមទាំងបានអញ្ជើញភាគគីខាងជនរងគ្រោះ និងម្ចាស់ឡាន ចូលមកសម្រួលក្រៅប្រព័ន្ធតុលាការ នៅអធិការនគរបាលក្រុងកំពង់ចាម ចំនួន២លើក ប៉ុន្តែការចចារនេះ ជួបលើកទី១ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ភាគគីខាងម្ចាស់ឡានយល់សងសំណងទាំងពីរនាក់បងប្អូនចំនួន៤ពាន់ដុល្លារសហរដ្ឋអាមេរិក ដោយក្នុងនោះឪពុកម្តាយជនរងគ្រោះបានទាមទារសងថ្លៃជំងឺចិត្តចំនួន១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក និងជួបលើកទី២ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ កើនឡើងចំនួន៧ពាន់ដុល្លាសហរដ្ឋអាមេរិក ហើយភាគីខាងឪពុកម្តាយជនរងគ្រោះបានយល់ព្រមចុះ ៩ម៉ឺន៣ពាន់ដុល្លារសហរដ្ឋអាមេរិក ហើយការចរចារនេះមិនទទួលបានការឯកភាពគ្នានោះទេ ដោយសារកូនស្រីរបស់គាត់ទាំងពីនាក់នេះ ជាធនធានមនុស្សដ៏ល្អមួយនៅក្នុងសង្គម ហើយឈ្មោះ ប្រាច ចន្ទ្រា ជាកូនបង រៀនឆ្នាំទី៣ ប្អូនរៀនឆ្នាំទី២ ហើយទាំងពីរនាក់បងប្អូន ជានិស្សិតពូកែប្រចាំសាលាផងដែរ។
ជាមួយគ្នានោះដែរ ភាគីខាងឪពុកម្តាយនៃសព បានសំណូមដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសូមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចទាំងពីរ ជួយរកយុត្តិយជូនក្មេងស្រីជានិស្សិពេទ្យទាំងពីរនាក់នេះផង។












































![]()
