ពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូDBSTមានប្រវែង១.៦៣៧ម៉ែត្រ ក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ និងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅពីរសង្កាត់មានសំណាងបានទទួលផ្លូវក្រាលកៅស៊ូDBSTមានប្រវែង១.៦៣៧ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។ ឯកឧត្តមលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBSTមានប្រវែង១.៦៣៧ម៉ែត្រ ស្ថិតនៅសង្កាត់កំពង់ក្របៅ និងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានលើកឡើងថា ក្រោមការដឹកនាំដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រដ្ឋបាលក្រុងទទួលបានការជួយគាំទ្រ ក្នុងការសាងសង់កំណាត់ផ្លូវនេះ នាពេលនេះ ជាប្រភេទផ្លូវកៅស៊ូ DBST ដែលមានប្រវែង១.៦៣៧ ម៉ែត្រ ក្នុងនោះស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ មានប្រវែង៨៦៥ម៉ែត្រ និងស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ មានប្រវែង៧៧២ម៉ែត្រ(ផ្លូវទំនប់សន្តិភាព)។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីជាកាដូចំណងដៃដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តកំពង់ធំ ជួយសាងសង់ផ្លូវមួយខ្សែ និងបំពាក់សូឡាបំភ្លឺតាមដងផ្លូវ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃប្រកបដោយសុវត្ថិភាព។ ជាក់ស្ដែងផ្លូវនេះពីមុនលំបាកធ្វើដំណើរ ហើយក៏ជាទំនប់សន្តិភាពសម្រាប់ទប់ទឹក ស្ទាក់ទឹកកុំឱ្យហូរចូលក្រុង ដើម្បីបញ្ជៀសទឹក ការពារមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ ដោយសង្កេតឃើញពីការធ្វើដំណើរដ៏លំបាក ឯកឧត្តមអភិបាលខេត្ត ឱ្យក្រុមការងារចុះពិនិត្យស្រាវជ្រាវ សម្រេចកសាងផ្លូវនេះឱ្យបានលឿនបំផុត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនាពេលខាងមុខនេះ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងពីរសង្កាត់ សូមចូលរួមថែរក្សាផ្លូវកៅស៊ូ DBSTមានប្រវែង១.៦៣៧ម៉ែត្រនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូDBST និងបើកបញ្ជាគ្រឿងចក្រផងដែរ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun