លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ខេត្តបានដាក់គោលការណ៍ចំនួន៦ចំណុច យកទៅអនុវត្តបទបញ្ជាយ៉ាងតឹងរឹងបំផុត

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស  ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដាក់គោលការណ៍ចំនួន៦ចំណុច  យកទៅអនុវត្តបទបញ្ជាយ៉ាងតឹងរឹងបំផុត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរងខេត្ត លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ ប្រធានអង្គភាពទាំង២ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង -ស្រុកទាំង៩ មេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័តផងដែរ។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរលោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដាក់គោលការណ៍ចំនួន៦ចំណុច ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថកំពង់ធំ  យកទៅអនុវត្តបទបញ្ជាយ៉ាងតឹងរឹងបំផុត÷ ១.អំពីបញ្ហាបទល្មើស Online Scam  បន្ទាប់ពីកម្លាំងមានសមត្ថកិច្ចបានចុះបង្ក្រាប បទលើ្មសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាយស្គេមនៅតាមទីតាងធំៗនាពេលបន្លងមកនិងបានឃាត់ខ្លួនមួយចំនួនធំ។ ជាក់ស្ដែងសង្កេតឃើញថាមានក្រុមឆបោកតាមបច្ចេកវិទ្យាអនឡាយស្គេមនេះ មួយចំនួនតូចបានបន្តរត់គេចខ្លួនទៅនៅតាមបណ្ដាខេត្តនានា ។ ជាពិសេសក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបន្តចុះស្រាវជ្រាវ នូវតាមទីតាំងផ្ទះសំណាក់ កន្លែងធ្វើការក្រុមហ៊ុន របស់ជនបរទេសដែលសង្ស័យ ដើម្បីបង្ក្រាប និងបោសសម្អាតឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ២.អំពីគ្រោះថ្នាក់ចរាចរណ៍ បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍មានកើតឡើង ដូចនេះក្នុងនាមមន្ត្រីអនុវត្តច្បាប់ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ។ ដោយឡែកកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការចុះផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅភូមិ/ឃុំ និងសាលារៀនជាច្រើនកន្លែងផងដែរ។ ៣.បញ្ហាក្មេងទំនើង កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តកំពង់ធំ បានធ្វើការចុះល្បាតជាប្រចាំ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ដើម្បីទប់ស្កាត់ បង្ការបង្ក្រាបនៅតាមមូលដ្ឋាន ភូមិ-ឃុំ ក្រុង-ស្រុក ដែលខ្លួនទទួលខុសត្រូវ ។ ៤.បញ្ហាការប្រើប្រាស់អាវុធ ត្រូវមានលិខិតបេសកកម្មឱ្យបានត្រឹមត្រូវត្រូវពីលោកមេបញ្ជាការអង្គរភាពមុននឹងចុះបេសកកម្ម ក្រោយពីបញ្ចប់បេសកម្ម ទុកដាក់ឱ្យអាវុធមានរបៀបរៀបរយ ថែទាំដុះលាងជាប្រចាំ។ ៥.អំពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ កម្លាំងជំនាញបានចុះធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ។ ៦, អំពីបទល្មើសធនធានធម្មជាតិ កម្លាំងកងរាជអាវុធហត្ថចូលរួមយ៉ាងសកម្មក្នុងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទន្រ្ទានកាន់កាប់ដីរដ្ឋយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន ។ រាជរដ្ឋាភិបាលប្រឹងប្រែងទប់ស្កាត់ ក៏ដូចជាឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរដ្ឋបាលខេត្ត ខិតខំទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទាំងវាលលើ និងវាលក្រោម ស្របតាមច្បាប់ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ក៏បានដាក់បទបញ្ជាឱ្យកម្លាំងទាំងអស់ ត្រូវស្ថិតក្នុងស្ថានភាពត្រៀមអន្តរាគមន៍ និងរង់ចាំអនុវត្តបទបញ្ជា ២៤ម៉ោងលើ២៤ម៉ោង ដោយត្រូវគោរពវិន័យ ក្រមសីលធម៌ និងអនុវត្តតួនាទី/ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun