លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷រសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីកងកម្លាំងប្រមាណ ៧០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

បន្ទាប់ពីផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាដោយអនុវត្តតាមផែនការ បទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ចុះកម្លាំងតាមគោលដៅមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ដើម្បី១-ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (ត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរ),២-ត្រួតពិនិត្យអាវុធជាតិផ្ទុះ,
៣.ពិនិត្យសារធាតុញៀន សំដៅបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានាសេចក្តីសុខក្សេមក្សាន្ត
ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានក្រើនរំលែក ដល់ផែនការងារជំនាញ និងលោកអធិការដ្ឋាននគរបាលទាំង ០៩ ក្រុង-ស្រុក ត្រូវបង្កើនការងារយកចិត្តទុកដាក់ ក្នុងការអនុវត្តនូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបទបញ្ជាលេខ ០១  បប របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងរួមគ្នា ប្ដេជ្ញាចិត្ត មិនអនុញ្ញាតឱ្យមានវត្តមានល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឡើយ ។

ជាកិច្ចចុងក្រោយលោកស្នងការ បានផ្ដាំផ្ញើ ដល់អស់លោកលោកស្រីជាថ្នាក់ដឹកនាំ ត្រូវពង្រឹងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ ដើម្បីត្រៀមលក្ខណៈជាស្រេច សម្រាប់កិច្ចអន្តរាគមន៍
ដល់ប្រជាពលរដ្ឋ នាគ្រាជួបហេតុការណ៍ ណាមួយដែលអាចកើតមានឡើងជាចៃដន្យ ៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun