ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំប្រតិភូ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធឯកឧត្តម ប៉ែន សុឃឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំប្រតិភូ នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៉ែន សុឃឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១២​និង​១០​ នាទី​ ថ្ងៃ​ត្រង់​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប៉ែន សុឃឿន ដោយក្តីគោរពអាឡោះអាល័យ ចំពោះការបាត់បង់នូវធនធានមនុស្សដ៏ល្អឆ្នើមរបស់ខេត្តកំពង់ធំ ។ ដោយកន្លងមកឯកឧត្តម ប៉ែន សុខឃឿន ធ្លាប់បានបម្រើការងារក្នុងវិស័យសុខាភិបាល ក្នុងការជួយសង្គ្រោះប្រជាជន ក្នុងភារកិច្ចបម្រើជាតិ សាសនា​ ព្រះ​មហាក្សត្រ​ ហើយត្រូវបានមជ្ឈដ្ឋានទូទៅគោរពនិងស្រឡាញ់ផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណេះសំណាលចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំជាទីបំផុតនេះ ជាមួយក្រុមគ្រួសារសព ព្រមទាំងបានចូលរួមបច្ច័យមួយចំនួន ដើម្បីគាំទ្រដល់ការរៀបចំពិធីបុណ្យសព ហើយនិងបានចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដើម្បីចារទុកដល់ការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ហើយនិងបានសូមគោរពបួងសួង សុំឲ្យវិញ្ញាណខន្ធឯកឧត្តម ប៉ែន សុឃឿន ឲ្យបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ក្រុមគ្រួសារសពឯកឧត្តម ប៉ែន សុឃឿន បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងប្រតិភូ ដែលបានអញ្ជើញមកដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ដល់ស្វាមី លោកឪពុក ឪពុក​ក្មេក​ បង​ ប្អូន​ និងជីតា ដែលបានបាត់បង់ទៅជារៀងរហូតនេះ និងបានសូមគោរពជូនពរដល់ប្រតិភូនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun