ដីព្រៃសហគមន៍កន្សែងវាល ដែលត្រូវជនខិលខូចលួចកាប់ទន្ទ្រាននិងឈូសឆាយ ដាំកូនស្វាយចន្ទី ត្រូវបានរដ្ឋបាលស្រុកប្រាសាទបល្ល័ង្គ មានចំណាត់ការ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ដីព្រៃសហគមន៍កន្សែងវាល ដែលត្រូវជនខិលខូចលួចកាប់ទន្ទ្រាននិងឈូសឆាយ ដាំកូនស្វាយចន្ទី ត្រូវបានរដ្ឋបាលស្រុកប្រាសាទបល្ល័ង្គ មានចំណាត់ការ

កំពង់ធំ÷នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ សង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ សហការជាមួយក្រុមការងាររបស់រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក និងគណៈកម្មការសហគមន៍ព្រៃឈើកន្សែងវាល ដឹកនាំដោយលោក សេង សំអាង អភិបាលរងស្រុក បានចុះត្រួតពិនិត្យដល់កន្លែង ហើយប្រទះឃើញទីតាំង១កន្លែងទទួលរងនូវការឈូសឆាយ និងទើបដាំកូនចន្ទីថ្មីៗ ក្នុងដែនព្រៃសហគមន៍កន្សែងវាល នៅតំបន់ត្រពាំងរមាស ត្រង់ចំណុចនិយាមកា: 499051-1437499 ក្នុងភូមិសាស្ត្រ ភូមិស្នោ ឃុំសាលា វិស័យ ស្រុកប្រាសាទបល្ល័ង្ក ដែលមានទំហំប្រហែល២ហិកតា ៥០អា ក្នុងពេលត្រួតពិនិត្យនេះក្រុមការងារមិនឃើញអ្នកប្រព្រឹត្តនៅកន្លែងកើតហេតុឡើយ ហើយក៏មិនទាន់កំណត់បានអត្តសញ្ញាណអ្នកប្រព្រឹត្តដែរ ។
តាមការពិនិត្យជាក់ស្ដែងទីតាំងឈូសឆាយនេះជាដីព្រៃថ្មី មិនមែនជាចំការអាស្រ័យផលចាស់ឡើយ ។

ក្នុងនោះដែរលោកអភិបាលរងស្រុក បានណែនាំអោយរដ្ឋបាលព្រៃឈើសាលាវិស័យ ចុចយកនិយាមកា រួចតំឡើងផែនទី ស្រាវជ្រាវមុខសញ្ញាជន សង្ស័យ ដើម្បីកសាងសំណុំរឿងទៅតុលាការ ។សហគមន៍ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ ដើម្បីដកកូនចន្ទីនេះចោល នឹងសហការជាមួយអង្គការAFD  ដើម្បីយកកូនឈើមកដាំស្តាព្រៃឈើឡើងវិញ នឹងឱ្យសហគមន៍ត្រូវពង្រឹងការចុះល្បាតឱ្យបានច្រើន ដោយសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ និងអង្គការAFD ដោយពិនិត្យឃើញថា ព្យសនកម្មនេះខុសនឹងច្បាប់ព្រៃឈើ បានចុចនិយាមកាជុំវិញទីតាំងឈូសឆាយ ហើយឡើងផែនទីដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun