អភិបាលស្រុកតាំងគោក ចុះសួរសុខទុក្ខនឹងនាំយកអំណោយប្រគល់ជូនអតីតអភិបាលរងស្រុក អតីតមេឃុំ កំពុងសម្រាកព្យាបាលជំងឺ និងចាស់ជរា២២នាក់

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខរៀមច្បងអតីតអភិបាលរងស្រុក អតីតមេឃុំ និងមេឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះចំនួន៦រូប និងបន្តចែកអំណោយជូនលោកយាយលោកតា២២នាក់ នៅឃុំច្រនាង និងឃុំស្វាយភ្លើង ស្រុកតាំងគោកខេត្តកំពង់ធំ។

នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ ដោយលោកមិនបោះបង់និងបំភ្លេចរៀមច្បងដែលបានតស៊ូបំរើប្រជាពលរដ្ឋកន្លងមកឡើយ។ លោកអភិបាលស្រុក ក៏បានកោតសរសើរនូវស្នាដៃជាច្រើនរបស់រៀមច្បងដែលបានបន្សល់ទុក្ខឱ្យអ្នកបន្តវេនដើម្បីខិតខំបំរើប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យរៀមច្បងថែរក្សាសុខភាព ប្រុងប្រយ័ត្នចំណីអាហារចៀសវាងប៉ះពាល់ដល់សុខភាព។

នាឱកាសនោះដែរ ចំពោះលោកយាយ លោកតាចាស់ជរាចំនួន២២នាក់ លោក ហាក់ ម៉ុង ហួត បានបញ្ជាក់ដែរថា ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី និងលើកទឹកចិត្តឱ្យបន្តការប្រកបរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដាំដំណាំ ចិញ្ចឹមសត្វ ក្នុងគោលបំណង កាត់បន្ថយនៃការចំណាយថវិកា ពី ការទិញមកពីខាងក្រៅ អ្វីដែលសំខាន់បន្លែទាំងនោះគ្មានជាតិគីមី មិនប៉ះពាល់សុខភាព។

សូមបញ្ជាក់ផងដែរថា អំណោយរបស់រដ្ឋបាលស្រុកតាំងគោក បានប្រគល់ជូនដល់ចាស់ជរារួមមាន÷ អង្ករ១បេ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរនិង និងសៀង១យួរផងដែរ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun