ឯកឧត្តមប្រធានវិស័យ ចាន់ យុត្ថា បានគោរពកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត វីរកងទ័ពដែលបានពលិកម្មគ្រប់បែបយ៉ាង លះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

កំពង់ធំ: ឯកឧត្តមចាន់ យុត្ថា បានគោរពកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត វីរកងទ័ពដែលបានពលិកម្មគ្រប់បែបយ៉ាង លះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ : លោកបានគោរពកោតសរសើរដូច្នេះក្នុងឱកាសដែលលោកនិងសហការីតំណាងឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អញ្ជើញយកអំណោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខវរៈកងទ័ព សម្ព័ន្ធ មេត្រីភាពដ៏ជ្រាលជ្រៅរវាងក្រសួងធនធានទឹក និងឧតុនិយម និងបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ អង្គភាព វរៈសេនាតូចការពារព្រំដែនលេខ៤០៥ (ហៅ តំបន់ ថ្មធំ និងអានសេះ) កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ ។

លោកបន្ថែមថា ក្រោយពីបទឈប់បាញ់បានចូលជាធរមាន និងទទួលបានការឯកភាពពីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ អង្គភាព វរៈសេនាតូចការពារព្រំដែនលេខ៤០៥ នឹងទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ថោ ជាដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធាន ទឹក និង ឧតុនិយម និងជាសមាជិក អចិន្ដ្រៃយ៍ គណៈកម្មាធិការ កណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តមប្រធានវិស័យ ចាន់ យុត្ថា បានទទួល កិតិ្តយស ដ៏ខ្ពង់ខ្ពស់ ដឹកនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ ក្រសួង ធនធាន ទឹក និង ឧតុនិយម ទៅប្រគល់ជូនបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ អង្គភាព វរៈសេនាតូចការពារព្រំដែនលេខ៤០៥ (ហៅ តំបន់ ថ្មធំ និងអានសេះ) ។

សូមជម្រាបថា អំណោយដែលប្រគល់ជូនបងប្អូនវីរកងទ័ពជួរមុខនៅពេលនេះរួមមាន ៖ ត្រីខ ៥០កេស មី ៥០កេស កាហ្វេ ៥កេស នំ ១០កេស នំប៉័ង ១០កេស នំអាល់ម៉ុន ១០កេស ចង្រ្កានខ្ទះឆ្នាំងកំសៀវ ១០០ឈុត កំប៉ុងហ្គាស ២០០កំប៉ុង ថ្នាំពេទ្យ ១កេស ត្រីងៀត ២០០គីឡូក្រាម សាច់ក្រក ២០០គីឡូក្រាម ទឹកបរិសុទ្ធ ២៥០កេស និងសម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថវិកាចំនួន ៦លានរៀល។

ក្នុងថ្ងៃដដែលនេះឯកឧត្តម ចាន់ យុត្ថា ក៏បានបន្តដឹកនាំប្រតិភូក្រសួង អញ្ជើញសាកសួរសុខទុក្ខ នាំយកអំណោយចែកជូនបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលរបួស ហើយ បាន ឧបត្ថម្ភ ថវិកា 1000$ ជូនមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារផងដែរ៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun