កម្លាំងចម្រុះ និងមន្ត្រីជំនាញនៅតែបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបនៅរដូវត្រីពងកូន ក្នុងភូមិសាសន៍ខេត្តកំពង់ធំ ដូចភ្លៀងរលឹម

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (kehaktomporraksmeybopia.com.kh) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

កម្លាំងចម្រុះ និងមន្ត្រីជំនាញនៅតែបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបនៅរដូវត្រីពងកូន ក្នុងភូមិសាសន៍ខេត្តកំពង់ធំ ដូចភ្លៀងរលឹម

(កំពង់ធំ)÷ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ 
លោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ បានចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់វាលក្រោម និងកំម្លាំងបញ្ជាការកងពលតូចលេខ៧០ ចុះទប់ស្កាត់នឹងបង្រ្កាបបទល្មើសជលផលនៅចំណុច: បឹងវៀនបឹងក្រចៅ និងអាញា ស្ថិតនៅភូមិសាស្រ្តឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន២ករណី បានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ ១.របាំងសាច់អួនក្រឡាញឹកចំនួន០២របាំងប្រវែង៧៥ម៉ែត្រ ឡុក២ឡុក លូ២មាត់ បង្កោល៥៨ដើម។ ២.លបប្រើស១០០ចំនួន៤៨ខ្សែ ស្មើនឹង៧៣០លប និងចាក់លែងត្រីទំងន់៥គីឡូក្រាមចូលទន្លេវិញ។ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការ ឃុំ ពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និង បង្ក្រាបបទល្មើសនេសាទ នៅចំណុច បឹងផ្តៅ ឃុំពាមបាង និង ចំណុច រលំទ្រុង ឃុំសព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន (០១ករណី) បានរុះរើ កាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទ ខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៣របាំងប្រវែង៣០០ម៉ែត្រ ឡុកស្បៃមុងចំនួន៧គ្រឿង លូស្បៃមុងចំនួន១៤មាត់ បង្គោលឈើចំនួន២៩០ដើម
  
មួយគ្នានេះផងដែរលោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយក្រុមចម្រុះទីបញ្ជាការស្រាល (យោធភូមិភាគទី៤)តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរួមសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម និងកងទ័ពជើងទឹកវាយលើគោកបានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុច អ្នកតាក្របីលឿន ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបានចំនួន០២ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ ១.របាំងសាច់អួនក្រឡាញឹក3៊៣របាំង ប្រវែង៥៥០ម៉ែត្រ បង្គោលចំនួន៣០០ដើម
សាច់ឡុកចំនួន៦គ្រឿង លបលូចំនួន៦មាត់។ ២.របាំងស្បៃមុងចំនួន០២របាំងប្រវែង៨០ម៉ែត្រ បង្គោលចំនួន៦០ដើម
សាច់ឡុកចំនួន០៤គ្រឿង លូស្បៃមុងចំនួន៤មាត់ និងចាក់ព្រលែងកូនត្រីចម្រុះទំងន់៥គីឡូក្រាមចូលទន្លេវិញ។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំកំលាំងសហគមន៍នេសាទបឹងប្រសាន ចុះបង្ក្រាបបទល្មើសជលផលនៅចំណុច បឹងសន្ទូង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំង ប្រវែង២៨០ម៉ែត្រ ឡុកចំនួន៣គ្រឿង លូចំនួន៣មាត់ បង្គោលចំនួន១២៥ដើម និងចាក់ព្រលែងត្រីទំងន់៧គីឡូក្រាមចូលទន្លេវិញ។

សូមបញ្ជាក់ផងដែរថា សម្រាប់សង្កាត់រដ្ឋបាលជលផលពាមបាងបានប្រើប្រាស់មធ្យោបាយកាណូតចំនួន៧គ្រឿង ប្រើប្រាស់ប្រេងចំនួន១៤០លីត្រ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានប្រើប្រាស់មធ្យោបាយកាណូតចំនួន៤គ្រឿង ប្រើប្រេងសាំងអស់ចំនួន៤៥លីត្រផងដែរ។

 
               

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 Raksmeybopia - Web Design by Phoeun